24 ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ
25 មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ
26 សេចក្ដីវិនាសនឹងមកខ្ជាន់ៗ ហើយនឹងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្ដីប្រឹក្សាពីពួកចាស់ទុំទៅដែរ
27 ឯស្តេច ទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជំរះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។