6 ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ
7 ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកងមិនមែនជាសូរសំរែកដោយអំណរនៅលើភ្នំទេ
8 ឥឡូវនេះ អញហៀបនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើឯង ហើយនឹងសំរេចសេចក្ដីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជំរះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនឹងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង
9 ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
10 មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង
11 សេចក្ដីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្ដីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ
12 ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំ បានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេ បានស្តាយឡើយ ដ្បិតសេចក្ដីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ