អេសេគាល 8:15-18 KHOV

15 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម​ជាង​នេះ​ទៅ​ទៀត។

16 រួច​ទ្រង់​នាំ​ខ្ញុំ ចូល​ទៅ​ឯ​ទីលាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ឃើញ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្តាល​បាំង‌សាច និង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​២៥​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ

17 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ តើ​ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា ជា​ការ​ស្រាល​ឬ​អី ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្តាល​ឲ្យ​អញ​ខឹង​ម្តង​ទៀត ហើយ​មើល គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង

18 ដូច្នេះ អញ​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​អញ​ក៏​ដោយ គង់​តែ​អញ​មិន​ព្រម​ស្តាប់​ឡើយ។