1 លំដាប់នោះ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំ ដោយព្រះសៀងយ៉ាងខ្លាំងថា ចូរឲ្យពួកអ្នកដែលត្រួតត្រាការក្នុងទីក្រុងចូលមកជិតចុះ ត្រូវឲ្យគ្រប់គ្នាកាន់គ្រឿងប្រហាររបស់ខ្លួននៅដៃផង
2 នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន។
3 ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅ ទៅដល់មាត់ទ្វារព្រះវិហារ ទ្រង់ក៏មានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង