15 អ័ហ៊ីរ៉ា ជាកូនអេណាន់ ពីពូជអំបូរណែបថាលី១
16 នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកអយ្យកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល
17 ម៉ូសេ និងអើរ៉ុនក៏យកមនុស្សទាំងនេះ ដែលបានចេញឈ្មោះហើយនោះ
18 នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា
19 ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
20 ឯពូជដំណនៃពួកកូនចៅរូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
21 នោះពួកគេដែលបានរាប់ក្នុងពូជអំបូររូបេន មានចំនួន៤ម៉ឺន៦ពាន់៥០០នាក់។