ជនគណនា 1:18-24 KHOV

18 នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា

19 ម៉ូសេ​បាន​រាប់​ចំនួន​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

20 ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

21 នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​រូបេន មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់។

22 ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

23 នោះ​ពួក​គេ ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ស៊ីម្មាន មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់។

24 ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា