26 ឯពូជដំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
27 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។
28 ឯពូជដំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
29 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអ៊ីសាខារ មានចំនួន៥ម៉ឺន៤ពាន់៤០០នាក់។
30 ឯពូជដំណនៃពួកកូនចៅសាប់យូល៉ូន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
31 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរសាប់យូល៉ូន មានចំនួន៥ម៉ឺន៧ពាន់៤០០នាក់។
32 ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជដំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា