32 ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជដំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
33 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអេប្រាអិម មានចំនួន៤ម៉ឺន៥០០នាក់។
34 ឯពូជដំណនៃពួកកូនចៅម៉ាន៉ាសេ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
35 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។
36 ឯពូជដំណនៃពួកកូនចៅបេនយ៉ាមីន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
37 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
38 ឯពូជដំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា