ជនគណនា 10:13-19 KHOV

13 នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ម៉ូសេ

14 ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន​ជា​កូន​អ័មី‌ន៉ាដាប់ ត្រួត​លើ​ពួក​កង​គេ

15 ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ

16 និង​អេលាប ជា​កូន​ហេល៉ូន ត្រួត​លើ​ពួក​កង​នៃ​ពូជ​អំបូរ​កូន​ចៅ​សាប់‌យូល៉ូន

17 នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន និង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ

18 បន្ទាប់​មក មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពួក​កូន​ចៅ​រូបេន នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ត្រួត​លើ​ពួក​កង​គេ

19 ហើយ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សា‌ដាយ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ស៊ីម្មាន