14 ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាល របស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូនជាកូនអ័មីន៉ាដាប់ ត្រួតលើពួកកងគេ
15 ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ
16 និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន
17 នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន និងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ
18 បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាល នៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរ ត្រួតលើពួកកងគេ
19 ហើយស៊្លូមាលជាកូនស៊ូរីសាដាយ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20 និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់