16 និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន
17 នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន និងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ
18 បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាល នៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរ ត្រួតលើពួកកងគេ
19 ហើយស៊្លូមាលជាកូនស៊ូរីសាដាយ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20 និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21 រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថ ឲ្យទាន់គេមកដល់
22 រួចមានទង់ជ័យទីដំឡើងត្រសាល នៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ