19 ហើយស៊្លូមាលជាកូនស៊ូរីសាដាយ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20 និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21 រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថ ឲ្យទាន់គេមកដល់
22 រួចមានទង់ជ័យទីដំឡើងត្រសាល នៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
23 ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ
24 និងអ័ប៊ីដានជាកូនគីដាហូនី ត្រួតលើពួកកង របស់ពូជអំបូរកូនចៅបេនយ៉ាមីន
25 រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់