ជនគណនា 10:21-27 KHOV

21 រួច​មក ពួក​កេហាត់​ក៏​ចេញ​ទៅ​ទាំង​លី‌សែង​ទី​បរិសុទ្ធ ហើយ​ពួក​មុន​នោះ​ក៏​ដំឡើង​រោង​ឧបោសថ ឲ្យ​ទាន់​គេ​មក​ដល់

22 រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ

23 ហើយ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ម៉ាន៉ាសេ

24 និង​អ័ប៊ីដាន​ជា​កូន​គីដា‌ហូនី ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​បេន‌យ៉ា‌មីន

25 រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ​ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់

26 ហើយ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អេស៊ើរ

27 និង​អ័ហ៊ីរ៉ា​ជា​កូន​អេណាន់ ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​ណែប‌ថាលី