ជនគណនា 10:22-28 KHOV

22 រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ

23 ហើយ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ម៉ាន៉ាសេ

24 និង​អ័ប៊ីដាន​ជា​កូន​គីដា‌ហូនី ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​បេន‌យ៉ា‌មីន

25 រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ​ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់

26 ហើយ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អេស៊ើរ

27 និង​អ័ហ៊ីរ៉ា​ជា​កូន​អេណាន់ ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​ណែប‌ថាលី

28 គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។