ជនគណនា 10:28-34 KHOV

28 គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។

29 រីឯ​ម៉ូសេ​លោក​ជំរាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

30 តែ​លោក​ឆ្លើយ​ថា អញ​មិន​ទៅ​ទេ អញ​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អញ​វិញ ដើម្បី​នៅ​ជា​មួយ​នឹង​ញាតិ‌សន្តាន​របស់​អញ

31 តែ​ម៉ូសេ​អង្វរ​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ចោល​យើង​ខ្ញុំ​ឡើយ ដ្បិត​លោក​ជា​អ្នក​ស្គាល់​អស់​ទាំង​ទី​កន្លែង ដែល​យើង​ខ្ញុំ​ត្រូវ​ដំឡើង​ត្រសាល នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ដូច្នេះ​លោក​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​យើង​ខ្ញុំ

32 បើ‌សិន​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ នោះ​ការ​ល្អ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​យើង​ខ្ញុំ​យ៉ាង​ណា នោះ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​លោក​យ៉ាង​នោះ​ដែរ។

33 គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក

34 ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ