32 បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។
33 គេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា ធ្វើដំណើរទៅអស់៣ថ្ងៃ ហើយហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេទាំង៣ថ្ងៃនោះ ដើម្បីនឹងរកទីកន្លែងឲ្យគេឈប់សំរាក
34 ក៏មានពពកនៃព្រះយេហូវ៉ានៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរពីទីដំឡើងត្រសាលនោះទៅ
35 រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់
36 លុះវេលាដែលហឹបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។