ជនគណនា 10:33-36 KHOV

33 គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក

34 ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ

35 រីឯ​វេលា​ណា​ដែល​ហឹប​ចេញ​ទៅ នោះ​ម៉ូសេ​តែង​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឈរ​ឡើង ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ត្រូវ​រត់​នៅ​ចំពោះ​ទ្រង់

36 លុះ​វេលា​ដែល​ហឹប​ឈប់​វិញ នោះ​លោក​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ត្រឡប់​មក​ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ។