ជនគណនា 10:9-15 KHOV

9 បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង នឹង​ពួក​ខ្មាំង​សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​ឯង នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​ស្លន់ ទើប​នឹង​មាន​សេចក្ដី​នឹក​រឭក​ពី​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​នឹង​មាន​សេចក្ដី​សង្គ្រោះ ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​ខ្មាំង​សត្រូវ​ចេញ

10 រីឯ​នៅ​ថ្ងៃ​អំណរ និង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​ដង្វាយ​ដុត និង​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

11 ដល់​ថ្ងៃ​២០ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ នោះ​ពពក​ក៏​ឡើង​ផុត​ពី​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់

12 រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដើរ​ទៅ​តាម​របៀប​ដែល​គេ​ដើរ​មុន​ក្រោយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន

13 នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ម៉ូសេ

14 ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន​ជា​កូន​អ័មី‌ន៉ាដាប់ ត្រួត​លើ​ពួក​កង​គេ

15 ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ