1 ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុត នៃទីដំឡើងត្រសាលទៅ
2 នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ
3 ដូច្នេះគេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។
4 រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ