1 រីឯម៉ារាម និងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ
2 គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
3 (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4 នោះលោតែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ