1 រីឯម៉ារាម និងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ
2 គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
3 (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4 នោះលោតែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ
5 ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម រួចគេក៏ចេញមក
6 ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញ ដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ