ជនគណនា 12:12-16 KHOV

12 សូម​កុំ​ឲ្យ​ម៉ារាម​បាន​ដូច​ជា​កូន​ស្លាប់ ដែល​មាន​សាច់​រលួយ​ពាក់​កណ្តាល ក្នុង​កាល​ដែល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​នោះ​ឡើយ

13 ម៉ូសេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​មេត្តា​ប្រោស​ឲ្យ​ម៉ារាម​បាន​ជា​ទៅ

14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ឪពុក​បាន​គ្រាន់​តែ​ស្តោះ​ដាក់​មុខ​នាង នោះ​តើ​មិន​មាន​សេចក្ដី​ខ្មាស​នៅ​អស់​៧​ថ្ងៃ​ទេ​ឬ​អី ដូច្នេះ ត្រូវ​បង្ខាំង​នាង​ទុក នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ​ដែរ រួច​សឹម​នាំ​មក​វិញ​ចុះ

15 ដូច្នេះ​គេ​ក៏​បង្ខាំង​នាង​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ហើយ​បណ្តា‌ជន​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា ដរាប​ដល់​បាន​នាំ​ម៉ារាម​មក​វិញ

16 រួច​មក គេ​ចេញ​ដំណើរ​ពី​ហាសិរ៉ូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។