13 ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ
15 ដូច្នេះគេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ
16 រួចមក គេចេញដំណើរពីហាសិរ៉ូត ទៅដំឡើងត្រសាលនៅត្រង់ទីរហោស្ថានប៉ារ៉ាន។