3 (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4 នោះលោតែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ
5 ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម រួចគេក៏ចេញមក
6 ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញ ដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
7 ឯម៉ូសេជាអ្នកបំរើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល
8 អញនឹងនិយាយផ្ទាល់មាត់ នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។
9 សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ