ជនគណនា 12:8-14 KHOV

8 អញ​នឹង​និយាយ​ផ្ទាល់​មាត់ នឹង​លោក​យ៉ាង​ច្បាស់​វិញ គឺ​មិន​មែន​ដោយ​ប្រស្នា​ទេ លោក​នឹង​បាន​ឃើញ​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ហ៊ាន​និយាយ​ទំនាស់​នឹង​ម៉ូសេ ជា​អ្នក​បំរើ​អញ​ដូច្នេះ។

9 សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​អ្នក​ទាំង​២​នោះ រួច​ទ្រង់​យាង​បាត់​ទៅ

10 ហើយ​ពពក​ក៏​ឡើង​ផុត​ពី​លើ​ត្រសាល​ទៅ​ដែរ នោះ​មើល ម៉ារាម​កើត​ឃ្លង់​ស​ដូច​ហិមៈ អើរ៉ុន​បែរ​មក​មើល​ម៉ារាម​ឃើញ​ថា​កើត​ឃ្លង់​ដូច្នោះ

11 ក៏​អង្វរ​ដល់​ម៉ូសេ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​កុំ​ទំលាក់​បាប​នេះ​មក​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ហើយ​បាន​ធ្វើ​បាប​នេះ នោះ​ឡើយ

12 សូម​កុំ​ឲ្យ​ម៉ារាម​បាន​ដូច​ជា​កូន​ស្លាប់ ដែល​មាន​សាច់​រលួយ​ពាក់​កណ្តាល ក្នុង​កាល​ដែល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​នោះ​ឡើយ

13 ម៉ូសេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​មេត្តា​ប្រោស​ឲ្យ​ម៉ារាម​បាន​ជា​ទៅ

14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ឪពុក​បាន​គ្រាន់​តែ​ស្តោះ​ដាក់​មុខ​នាង នោះ​តើ​មិន​មាន​សេចក្ដី​ខ្មាស​នៅ​អស់​៧​ថ្ងៃ​ទេ​ឬ​អី ដូច្នេះ ត្រូវ​បង្ខាំង​នាង​ទុក នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ​ដែរ រួច​សឹម​នាំ​មក​វិញ​ចុះ