1 នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរចាត់មនុស្ស ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកអយ្យកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន
3 រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល
4 ឯឈ្មោះរបស់គេ នោះគឺសាំមួរជាកូនសាគើរ ក្នុងពូជអំបូររូបេន១
5 សាផាតជាកូនហូរី ក្នុងពូជអំបូរស៊ីម្មាន១
6 កាលែបជាកូនយេភូនេ ក្នុងពូជអំបូរយូដា១