30 ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល
31 ប៉ុន្តែមនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់
32 អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុក ដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នក ដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ
33 នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសំបើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។