ជនគណនា 14:26-32 KHOV

26 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

27 តើ​ត្រូវ​ឲ្យ​អញ​ទ្រាំទ្រ​នឹង​ពួក​ជំនុំ​អាក្រក់ ដែល​គេ​រទូ‌រទាំ​ទាស់​នឹង​អញ​នេះ ដល់​កាល​ណា​ទៀត អញ​បាន​ឮ​ពាក្យ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រទូ‌រទាំ​ទាស់​នឹង​អញ​នោះ​ហើយ

28 ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ ជា​មិន​ខាន

29 គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ

30 ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ និង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ

31 ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង

32 តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ