31 ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង
32 តែចំណែកឯងរាល់គ្នា នោះខ្មោចឯងនឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ
33 ហើយកូនចៅរបស់ឯងរាល់គ្នា និងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មាន បានរលួយទៅ នៅទីរហោស្ថាននេះ
34 ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា
35 អញនេះ គឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នា ទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36 ឯពួកមនុស្ស ដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ
37 ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ