ជនគណនា 14:37-43 KHOV

37 ពួក​អ្នក​នោះ​ឯង ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ​មក គេ​ក៏​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ការ​ប្រហារ​របស់​ទ្រង់​ទៅ

38 ដូច្នេះ ក្នុង​ពួក​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​នោះ មាន​តែ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ​ទេ​ដែល​នៅ​រស់។

39 ម៉ូសេ​ក៏​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន រួច​គេ​យំ​ទួញ​ជា​ខ្លាំង

40 គេ​ភ្ញាក់​ពី​ព្រហាម​រៀង​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​ពាក្យ​ថា មើល​យើង​ខ្ញុំ​ដល់​នេះ​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក​នោះ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​មែន។

41 នោះ​ម៉ូសេ​តប​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ទៀត ធ្វើ​ដូច្នោះ​មិន​កើត​ទេ

42 កុំ​ឲ្យ​ឡើង​ទៅ​ធ្វើ​អី ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​ជា​មួយ​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​រាល់​គ្នា​ចាញ់​ពួក​ខ្មាំង​សត្រូវ​វិញ

43 ដ្បិត​មាន​សាសន៍​អាម៉ា‌លេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​ឯង​រាល់​គ្នា​នោះ​ហើយ ឯង​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​ជា​មិន​ខាន ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​គង់​នៅ​ជា​មួយ​ទេ ពី​ព្រោះ​ឯង​បាន​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ