1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនឹងឲ្យ ទុកសំរាប់ជាទីលំនៅរបស់ឯង
3 ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
4 នោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាដង្វាយម្សៅលាយដោយប្រេង២កំប៉ុង
5 ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សំរាប់ជាដង្វាយច្រួចជាមួយនឹងដង្វាយដុតនោះ ឬសំរាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
6 ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សំរាប់ជាដង្វាយម្សៅ