13 អស់អ្នកដែលកើតក្នុងស្រុក ត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14 ឬបើមានអ្នកប្រទេសក្រៅណា ស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងដំណតទៅ ចង់ថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ
15 នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១ សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ
16 ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសំរាប់ឯងរាល់គ្នា ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។
17 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
18 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ
19 ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា