25 ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំ នៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកដង្វាយគេមកហើយ គឺជាដង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ
26 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា និងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ។
27 បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សំរាប់ជាដង្វាយលោះបាប
28 ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ
29 ត្រូវមានច្បាប់តែ១សំរាប់អ្នកណា ដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយក្តី
30 តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
31 ពីព្រោះបានមើលងាយ ដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។