27 បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សំរាប់ជាដង្វាយលោះបាប
28 ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ
29 ត្រូវមានច្បាប់តែ១សំរាប់អ្នកណា ដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយក្តី
30 តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
31 ពីព្រោះបានមើលងាយ ដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។
32 កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គេឃើញមនុស្សម្នាក់កំពុងតែរើសឧស នៅថ្ងៃឈប់សំរាក
33 ឯពួកអ្នកដែលឃើញ ក៏នាំទៅឯម៉ូសេ និងអើរ៉ុន ហើយនឹងពួកជំនុំទាំងអស់