29 ត្រូវមានច្បាប់តែ១សំរាប់អ្នកណា ដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយក្តី
30 តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
31 ពីព្រោះបានមើលងាយ ដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។
32 កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គេឃើញមនុស្សម្នាក់កំពុងតែរើសឧស នៅថ្ងៃឈប់សំរាក
33 ឯពួកអ្នកដែលឃើញ ក៏នាំទៅឯម៉ូសេ និងអើរ៉ុន ហើយនឹងពួកជំនុំទាំងអស់
34 គេឃុំអ្នកនោះទុក ពីព្រោះមិនទាន់បានសំដែងឲ្យដឹង ជាត្រូវធ្វើយ៉ាងដូចម្តេចនៅឡើយ
35 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសំឡាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ