3 ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
4 នោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាដង្វាយម្សៅលាយដោយប្រេង២កំប៉ុង
5 ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សំរាប់ជាដង្វាយច្រួចជាមួយនឹងដង្វាយដុតនោះ ឬសំរាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
6 ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សំរាប់ជាដង្វាយម្សៅ
7 ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសំរាប់ជាដង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះព្រះយេហូវ៉ា
8 កាលណារៀបគោឈ្មោលសំរាប់ជាដង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាដង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា
9 នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សំរាប់ជាដង្វាយម្សៅលាយដោយប្រេង៤កំប៉ុង ជាមួយនឹងគោឈ្មោលនោះ