35 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសំឡាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ
36 ដូច្នេះពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
37 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
38 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងដំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ
39 នោះនឹងបានសំរាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្ត និងភ្នែកឯង ដែលនាំឲ្យឯងផិតទៅតាមនោះឡើយ
40 គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសំរាប់ព្រះនៃឯងវិញ
41 អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯង អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។