ជនគណនា 16:21-27 KHOV

21 ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច

22 នោះ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ​ទូល​ថា ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស​អើយ បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ទ្រង់​នឹង​ក្រោធ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ឬ​អី

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា

24 ចូរ​ប្រាប់​ដល់​ពួក​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ។

25 រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ទៅ​ដែរ

26 លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ

27 ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ និង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ