ជនគណនា 16:23-29 KHOV

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា

24 ចូរ​ប្រាប់​ដល់​ពួក​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ។

25 រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ទៅ​ដែរ

26 លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ

27 ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ និង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ

28 រួច​ម៉ូសេ​មាន​ប្រសាសន៍​ថា គឺ​យ៉ាង​ដូច្នេះ​ដែល​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​អញ​មក​ធ្វើ​ការ​ទាំង​នេះ ហើយ​ថា អញ​មិន​បាន​ធ្វើ ដោយ​អំពើ​ចិត្ត​របស់​អញ​ទេ

29 គឺ​បើ​អ្នក​ទាំង​នេះ​ស្លាប់ តាម​ដំណើរ​ធម្មតា​នៃ​មនុស្ស​ទាំង‌ឡាយ ឬ​បើ​គេ​ត្រូវ​ដក​ជីវិត​យក​ទៅ តាម​ភាព​ធម្មតា​របស់​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អញ​មក​ទេ