46 ហើយម៉ូសេប្រាប់ដល់អើរ៉ុនថា ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនាមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំ ថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ ដ្បិតមានសេចក្ដីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។
47 ដូច្នេះអើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំ នោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ
48 ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់ ដូច្នេះការប្រហារជីវិតនោះក៏បាត់ទៅ
49 រីឯពួកមនុស្សដែលស្លាប់ ដោយការប្រហារជីវិតនោះ មានចំនួន១ម៉ឺន៤ពាន់៧០០នាក់ ទីទៃពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរេ
50 រួចអើរ៉ុនក៏ត្រឡប់ទៅឯម៉ូសេ នៅត្រង់មាត់ទ្វារត្រសាលជំនុំ ហើយការប្រហារជីវិតបានឈប់ទ្រឹងនៅ។