ជនគណនា 17:4-10 KHOV

4 រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង

5 ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។

6 ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​អស់​ទាំង​អ្នក ដែល​ជា​កំពូល​លើ​គេ ក៏​ប្រគល់​ដំបង​១​ម្នាក់​មក​លោក​រៀង​ខ្លួន តាម​ពួក​វង្សា‌នុវង្ស​នៃ​ពួក​អយ្យកោ​គេ គឺ​ជា​ដំបង​ទាំង​អស់​១២ ហើយ​ដំបង​របស់​អើរ៉ុន​ក៏​នៅ​ជា​មួយ​នឹង​ដំបង​គេ​ដែរ

7 រួច​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។

8 លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ នោះ​ឃើញ​ដំបង​របស់​អើរ៉ុន ដែល​សំរាប់​ពួក​វង្ស​លេវី មាន​ពក ហើយ​ប៉ិច​ឡើង រួច​បែក​ចេញ​ជា​ផ្កា ហើយ​បង្កើត​បាន​ផ្លែ​ចំបក់​ទុំ

9 ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ចេញ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​មើល ហើយ​បាន​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ

10 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សំគាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់