ជនគណនា 18:13-19 KHOV

13 ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់ នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

14 គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​ក៏​ជា​របស់​ផង​ឯង

15 គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង

16 ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​ដំឡៃ​ដែល​ឯង​សំរេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់)

17 ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​លោះ​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ ដែល​កើត​មក​មុន​បង្អស់​នោះ​ទេ ដ្បិត​ជា​សត្វ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​ប្រោះ​ឈាម​សត្វ​នោះ នៅ​លើ​អាស‌នា​វិញ ហើយ​ដុត​ខ្លាញ់​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

18 ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ

19 គឺ​គ្រប់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​ពី​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​កូន​ប្រុស​កូន​ស្រី​ឯង​ហើយ ទុក​ជា​កំរៃ​នៅ​អស់​កល្ប‌ជានិច្ច គឺ​ជា​សេចក្ដី​សញ្ញា ដែល​តាំង​ឡើង​ដោយ‌សារ​អំបិល​ដល់​ឯង និង​ពូជ​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​អស់‌កល្ប‌ជានិច្ច។