ជនគណនា 19:11-17 KHOV

11 បើ​អ្នក​ណា​ពាល់​ខ្មោច​របស់​មនុស្ស​ណា​ដែល​ស្លាប់ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

12 ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទឹក​នេះ​មក​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ រួច​ដល់​ថ្ងៃ​ទី​៧ ទើប​នឹង​បាន​ស្អាត តែ​បើ​មិន​បាន​សំអាត​នៅ​ថ្ងៃ​ទី​៣​ទេ នោះ​ដល់​ថ្ងៃ​ទី​៧​មិន​បាន​រាប់​ជា​ស្អាត​ដែរ

13 ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។

14 បើ​កាល​ណា​មនុស្ស​ម្នាក់​ស្លាប់ នៅ​ក្នុង​ត្រសាល នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ និង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​នោះ ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

15 ហើយ​គ្រប់​ទាំង​ឆ្នាំង​ចំហ ដែល​គ្មាន​គ្រប​ចង​ភ្ជាប់ នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ

16 ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​ត្រូវ​គេ​សំឡាប់​នឹង​ដាវ​ចោល​នៅ​វាល ឬ​ខ្មោច​ណា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

17 ដូច្នេះ​ត្រូវ​ឲ្យ​គេ​យក​ផេះ​ដង្វាយ​លោះ​បាប ដែល​បាន​ដុត​នោះ​ទៅ​ដាក់​ក្នុង​ផើង រួច​ចាក់​ទឹក​សំរាប់​ដល់​មនុស្ស​មិន​ស្អាត​នោះ