12 ត្រូវឲ្យអ្នកនោះយកទឹកនេះមកសំអាតខ្លួននៅថ្ងៃទី៣ រួចដល់ថ្ងៃទី៧ ទើបនឹងបានស្អាត តែបើមិនបានសំអាតនៅថ្ងៃទី៣ទេ នោះដល់ថ្ងៃទី៧មិនបានរាប់ជាស្អាតដែរ
13 ឯអ្នកណាដែលពាល់ខ្មោចរបស់មនុស្សស្លាប់ ហើយមិនសំអាតខ្លួនចេញ នោះឈ្មោះថាធ្វើបង្អាប់ដល់រោងឧបោសថផងព្រះយេហូវ៉ា អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍អ៊ីស្រាអែលចេញ ពីព្រោះទឹកដែលញែកជាស្អាតមិនបានប្រោះទៅលើខ្លួនឡើយ អ្នកនោះមិនស្អាតទេ ដ្បិតសេចក្ដីសៅហ្មងរបស់អ្នកនោះនៅជាប់នឹងខ្លួននៅឡើយ។
14 បើកាលណាមនុស្សម្នាក់ស្លាប់ នៅក្នុងត្រសាល នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណា ដែលចូលទៅក្នុងត្រសាលនោះ និងអស់ដែលអាស្រ័យនៅក្នុងត្រសាលនោះ ត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ
15 ហើយគ្រប់ទាំងឆ្នាំងចំហ ដែលគ្មានគ្របចងភ្ជាប់ នោះក៏ត្រូវរាប់ជាមិនស្អាតដែរ
16 ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលត្រូវគេសំឡាប់នឹងដាវចោលនៅវាល ឬខ្មោចណា ឬឆ្អឹងខ្មោច ឬផ្នូរក្តី នោះត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ
17 ដូច្នេះត្រូវឲ្យគេយកផេះដង្វាយលោះបាប ដែលបានដុតនោះទៅដាក់ក្នុងផើង រួចចាក់ទឹកសំរាប់ដល់មនុស្សមិនស្អាតនោះ
18 រួចមនុស្សស្អាតម្នាក់ ត្រូវយកមែកហ៊ីសុបជ្រលក់ចុះក្នុងទឹកនោះ ទៅរលាស់លើត្រសាល និងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយលើអស់មនុស្ស ដែលនៅក្នុងត្រសាលនោះ និងលើអ្នកដែលបានពាល់ឆ្អឹងខ្មោច ឬមនុស្សដែលគេសំឡាប់ ឬខ្មោចណា ឬផ្នូរក្តី