17 ដូច្នេះត្រូវឲ្យគេយកផេះដង្វាយលោះបាប ដែលបានដុតនោះទៅដាក់ក្នុងផើង រួចចាក់ទឹកសំរាប់ដល់មនុស្សមិនស្អាតនោះ
18 រួចមនុស្សស្អាតម្នាក់ ត្រូវយកមែកហ៊ីសុបជ្រលក់ចុះក្នុងទឹកនោះ ទៅរលាស់លើត្រសាល និងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយលើអស់មនុស្ស ដែលនៅក្នុងត្រសាលនោះ និងលើអ្នកដែលបានពាល់ឆ្អឹងខ្មោច ឬមនុស្សដែលគេសំឡាប់ ឬខ្មោចណា ឬផ្នូរក្តី
19 ត្រូវឲ្យមនុស្សស្អាតនោះឯងប្រោះទៅលើមនុស្សមិនស្អាតនៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត រួចនៅថ្ងៃទី៧ នោះត្រូវញែកអ្នកនោះចេញជាស្អាត ត្រូវឲ្យខ្លួនអ្នកនោះបោកសំលៀកបំពាក់ ហើយងូតទឹកចេញ រួចដល់ល្ងាចនឹងបានស្អាតវិញ។
20 បើមនុស្សណាដែលមិនស្អាត មិនបានញែកខ្លួនចេញជាស្អាត អ្នកនោះត្រូវកាត់កាល់ពីពួកជំនុំចេញ ដ្បិតបានធ្វើបង្អាប់ដល់ទីបរិសុទ្ធផងព្រះយេហូវ៉ាហើយ អ្នកនោះនៅជាមិនស្អាតនៅឡើយ ពីព្រោះទឹកដែលញែកជាស្អាត មិនបានប្រោះទៅលើខ្លួន
21 នេះត្រូវបានជាបញ្ញត្តច្បាប់ដល់គេ នៅអស់កល្បជានិច្ច ឯអ្នកដែលបានប្រោះទឹកដ៏ញែកជាស្អាតនោះ ត្រូវឲ្យអ្នកនោះបោកសំលៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលគ្រាន់តែពាល់ទឹកនោះ ក៏ត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាចដែរ
22 ហើយគ្រប់ទាំងអស់ ដែលមនុស្សមិនស្អាតនឹងប៉ះពាល់ ក៏ត្រូវរាប់មិនស្អាតដែរ ឯអ្នកណាដែលប៉ះពាល់ដល់របស់ណា នោះក៏ត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច។