ជនគណនា 19:3-9 KHOV

3 នាំ​វា​មក​ប្រគល់​ឲ្យ​អេលាសារ​ដ៏​ជា​សង្ឃ ត្រូវ​ឲ្យ​លោក​នាំ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ឲ្យ​គេ​សំឡាប់​គោ​នោះ នៅ​មុខ​លោក

4 ហើយ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ ទៅ​ប្រោះ​៧​ដង​នៅ​ខាង​មុខ​ត្រសាល​ជំនុំ

5 រួច​ត្រូវ​ឲ្យ​គេ​ដុត​គោ​នោះ​នៅ​មុខ​លោក ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​លាមក​ផង

6 ត្រូវ​ឲ្យ​សង្ឃ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​បញ្ឆេះ​គោ​នោះ

7 រួច​ត្រូវ​ឲ្យ​សង្ឃ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក​ទើប​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន តែ​នឹង​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

8 ឯ​អ្នក​ដែល​បាន​ដុត​គោ​នោះ ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

9 នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផេះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប