ជនគណនា 2:12-18 KHOV

12 ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ស៊ីម្មាន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សា‌ដាយ

13 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

14 ពួក​១​ទៀត​ជា​ពូជ​អំបូរ​កាឌ់ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ គឺ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល

15 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

16 អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​រូបេន​នេះ រួម​ទាំង​អស់ មាន​១​សែន​៥​ម៉ឺន​១​ពាន់​៤៥០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​បន្ទាប់។

17 លំដាប់​នោះ​មក ត្រូវ​ឲ្យ​ពួក​លេវី​ចេញ​ដើរ​ទៅ​ជា​កណ្តាល​នៃ​អស់​ទាំង​ពួក នាំ​យក​ទាំង​ត្រសាល​ជំនុំ​ទៅ​ផង គេ​ត្រូវ​ចេញ​ដើរ​ទៅ​តាម​របៀប ដែល​គេ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល​មុន​ក្រោយ គឺ​គ្រប់​គ្នា​នៅ​កន្លែង​របស់​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។

18 ឯ​ខាង​លិច នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​អេប្រា‌អិម តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​អេលី‌សាម៉ា​ជា​កូន​អាំមីហ៊ូត