13 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៩ពាន់៣០០នាក់ តាមដែលគេកំណត់រាប់ហើយ
14 ពួក១ទៀតជាពូជអំបូរកាឌ់ ហើយអ្នកដែលជាកំពូលលើពួកកូនចៅកាឌ់ គឺអេលាសាប់ជាកូនដេហ៊ូអែល
15 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់ តាមដែលគេកំណត់រាប់ហើយ
16 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់ មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។
17 លំដាប់នោះមក ត្រូវឲ្យពួកលេវីចេញដើរទៅជាកណ្តាលនៃអស់ទាំងពួក នាំយកទាំងត្រសាលជំនុំទៅផង គេត្រូវចេញដើរទៅតាមរបៀប ដែលគេនៅក្នុងទីដំឡើងត្រសាលមុនក្រោយ គឺគ្រប់គ្នានៅកន្លែងរបស់ខ្លួន តាមទង់ជ័យរៀងខ្លួន។
18 ឯខាងលិច នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកអេប្រាអិម តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅអេប្រាអិម គឺអេលីសាម៉ាជាកូនអាំមីហ៊ូត
19 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥០០នាក់ តាមដែលគេកំណត់រាប់ហើយ