19 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
20 ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ
21 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន២ពាន់២០០នាក់ តាមដែលគេកំណត់រាប់ហើយ
22 ពួក១ទៀតជាពូជអំបូរបេនយ៉ាមីន ហើយអ្នកដែលជាកំពូល លើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនគីដាហូនី
23 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
24 អស់ពួកអ្នក ដែលបានរាប់ក្នុងទីដំឡើងត្រសាល របស់ពួកអេប្រាអិម រួមទាំងអស់ មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។
25 ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ