ជនគណនា 2:2-8 KHOV

2 ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​ទង់‌ជ័យ​របស់​ខ្លួន តាម​គោល​ដំរុយ​គ្រួ​របស់​ឪពុក​ខ្លួន គេ​ត្រូវ​នៅ​ជុំវិញ ប្រឈម‌មុខ​នឹង​ត្រសាល​ជំនុំ។

3 ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់

4 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

5 ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ

6 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

7 ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន

8 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ